ស្ពានរថភ្លើង

ស្ពានដែក ឬស្ពានរថភ្លើងគឺជាស្ពានមួយដែលមានវ័យចំណាស់មិនចាញ់ស្ពានឥន្ធនូឡើយ ហើយទីនោះមានទេសភាពអំណោយផលល្អមែនទែន ជាពិសេសនាពេលល្ងាចថ្ងៃរៀបលិច។  ស្ពាននោះមិនត្រឹមតែជាស្ពានសម្រាប់អោយរថភ្លើងឆ្លងកាត់ប៉ុណ្ណោះទេ វាថែមទាំងជាកន្លែងដែលមានភាពពេញនិយមសម្រាប់អ្នកដែលចូលចិត្តថតរូប អង្គុយលេង និងស្រូបខ្យល់អាកាសថែមទៀតផង។ គេសង្កេតឃើញថាភ្ញៀវទេសចរដែលបានធ្វើដំណើរកំសាន្តទៅតំបន់ទឹកឈូ ហើយត្រលប់មកវិញតែងតែឈៀងចូលលេង ឬទស្សនានៅទីនោះ។

 

ក្រៅពីនេះក៏មានបងប្អូនយើងមួយចំនួនគាត់បានជ្រើសរើសយកទីកន្លែងនោះជាកន្លែងថតរូបសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគាត់ក្នុងចំណោមកន្លែងស្អាតៗដ៏ទៃទៀតផងដែរ។ គួរបញ្ជាក់ផងដែរថាស្ពានដ៏វ័យចំណាស់មួយនេះក៏ធ្លាប់បានបាក់ម្តងរួមមកហើយដែរកាលពីឆ្នាំ១៩៩៨។