រមណីយដ្ឋានដូងទេរ

រមណីយដ្ឋានដូងទេរ គឺជាកន្លែងកំសាន្តមួយដែលអាចឲ្យបងប្អូនគេចផុតពីភាពតានតឹងដោយសម្រាកលំហែរកាយនៅលើឆ្នេរធម្មជាតិដ៏ស្រស់ស្អាត ថែមទាំងមានការកំសាន្តផ្សេងៗនៅលើទឹក ដូចជាការជិះទូកកៃយ៉ាកជាដើម។ ពេលទៅដល់ទីនោះមានដើមឈើធំៗ ខៀវស្រងាត់ដែលជាម្លប់យ៉ាងត្រជាក់ចិត្តដល់ភ្ញៀវទេសចរណ៍។ ចំណែកឯទេសភាពវិញគឺមានភាពទាក់ទាញ និង អំណោយផលខ្លាំង ដោយសារស្ថិតនៅជាប់ដងព្រែកកំពត ព្រមទាំងមានទេសភាពជួរភ្នំនៅពីខាងមុខផងដែរ ។

 

កាន់តែពិសេសជាងនេះទៅទៀតនោះគឺភ្ញៀវទេសចរណ៍អាចភ្លក្សរសជាតិអាហារក្នុងស្រុកដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង។ ដូងទេរគឺមានចំងាយត្រឹមតែ ៧ គីឡូម៉ែតពីក្រុងកំពតតែប៉ុណ្ណោះ ។ យើងអាចធ្វើដំណើរបាន តាមបណ្តោយផ្លូវទៅរមណីយដ្ឋានទឹកឈូ ដែលមានទីតាំងស្ថិតនៅជាប់ ហ្រ្គេដកំពត​ នៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។