Hotel & Resort ធំៗនៅខេត្តកំពតចំនួន៤ កំពុងរួមគ្នាបង្កើតយុទ្ធនាការសម្អាតបរិស្ថានក្រោមប្រធានបទ ”កំពតស្អាត ផ្ដើមចេញពីយើង”

នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ៨ព្រឹក Hotel & Resort ធំៗនៅខេត្តកំពតចំនួន៤ បានរួមគ្នាបង្កើតយុទ្ធនាការសម្អាតបរិស្ថានក្រោមប្រធានបទ”កំពតស្អាត ផ្ដើមចេញពីយើង”។ គោលបំណងចម្បងនៃយុទ្ធនាការនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយល់ច្បាស់ពីការរស់នៅស្អាត ការថែទាំសុខភាព និងបរិស្ថានស្អាតតាមរយៈការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំរាមសំណល់ប្លាស្ទិកជាដើម។

 

Hotel & Resort ធំៗទាំង ៤នោះរួមមានដូចជា Amber Kampot  , RiverTree Villa & Resort , Good Time Relax Resort  និង ឡូដស៍ មុនីឥស្សរា-Lodge Moni Essara Kampot ។

 

ទីក្រុងរបស់យើងស្អាត បរិស្ថានស្អាត វាក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងខេត្តកំពតរបស់យើងផងដែរ។ សូមគាំទ្រ និងកោតសរសើរនូវការរៀបចំសកម្មភាពខាងលើនេះ ព្រោះវាពិតជាផ្នែកដ៏សំខាន់សម្រាប់មុខមាត់ខេត្តកំពត។