មកស្គាល់កីឡាករ កីឡាការិនី ៨រូបរបស់ខេត្តកំពតដែលបានតំណាងអោយកម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២

ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ បានបើករួចរាល់ និងមានវិញ្ញាសាប្រកួតជាច្រើនក៏បានប្រកួតខ្លះៗហើយដែរ។

ដោយមានកីឡាករកីឡាការិនីមកពីប្រទេសទាំង១១ នៅតំបន់អាស៊ាន មានអត្តពលិកសរុបចំនួនជាង ៦ពាន់នាក់ ដោយឡែកអត្តពលិករបស់កម្ពុជាមានចំនួនជាង ៨០០នាក់។ ក្នុងនោះដែរក៏មានកីឡាករ កីឡាការិនី ៨រូបដែលមានស្រុកកំណើតនៅខេត្តកំពត បានតំណាងអោយកម្ពុជាប្រកួតក្នុងព្រឹត្តិការណ៍នេះផងដែរ រួមមានដូចជា៖

1. កីឡាករ សុឹម សាមឌី 

2. កីឡាករ ហឿន ចាវ 

3.​ កីឡាករ  សន ពិសី 

4. កីឡាករ ចន សុផាន់ 

5. កីឡាការិនី កាន់ ស្រីរ័ត្ន 

6. កីឡាការិនី ស៊ុន សុខលីម 

7. កីឡាការិនី ពក ពិសី 

8. កីឡាការិនី រុន រំដួល 

នេះជាមោទនភាពមួយសំរាប់ខេត្តកំពតយើងដែលជាខេត្តមានអត្តពលិកបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងបានបង្ហាញថាខេត្តកំពតសម្បូរដោយធនធានកីឡាតាំងពីកីឡាបាល់ទាត់ និងអត្តពលកម្ម។ សង្ឃឹមថាអត្តពលិកនឹងខិតខំប្រឹងប្រែងប្រកួតយកជ័យជំនះជូនជាតិយើងដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភា នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមនៅថ្ងៃទី៣ ខែមិថុនា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។