កម្មវិធីមហោស្រពសិល្បៈខេត្តកំពត លើកទី៣ ឆ្នាំ២០២៣

កម្មវិធីមហោស្រពសិល្បៈខេត្តកំពត លើកទី៣ ឆ្នាំ២០២៣ គ្រោងនឹងរៀបចំឡើងក្នុងពេលឆាប់ៗខាងមុខនេះដោយអង្គការចំនួន ៤ រួមមាន អង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ  អង្គការសាលាភាសាបរទេសជុំគ្រៀល អង្គការអេពិកអាត ព្រមទាំងផ្ទះយុវវ័យ និងវប្បធម៌។

 

ក្នុងកម្មវិធីនេះមានការសម្តែងរបាំខ្មែរជាច្រើនប្រភេទ សិក្ខាសាលាស្តីពី សិល្បៈ តន្រ្តី និងរបាំ កិច្ចពិភាក្សាសំណួរចម្លើយផ្សេងៗអំពីសិល្បៈ និងល្បែងប្រជាប្រិយខ្មែរជាដើម។

 

គោលបំណងក្នុងការប្រារព្ធកម្មវិធីនេះឡើង គឺដើម្បីរួមគ្នាផ្សព្វផ្សាយសិល្បៈ និងវប្បធម៌នៅខេត្តកំពត  ព្រមទាំងជម្រុញអោយមានការចូលរួម និងយល់ដឹងពីមហោស្រពសិល្បៈកាន់តែច្រើនឡើង។

 

សូមបញ្ជាក់ថា កម្មវិធីនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ នៅអង្គការវិទ្យាស្ថានអភិវឌ្ឍន៍ វប្បធម៌ខ្មែរ ជិតសួនច្បារផ្សារក្រណាត់ ជាមួយនឹងការចូលរួមដោយសេរី។

 

រូបភាព៖ Kampot Arts Festival