ហ្គាឌិនកាហ្វេ

ហ្គាឌិនកាហ្វេ មានទីតាំងស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។ វាជាហាងកាហ្វេមួយកន្លែងដែលកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវគ្រប់វ័យទាំងអស់ព្រោះនៅទីនោះមានចំណុចពិសេសជាច្រើនដូចជាហាងមានបរិយាកាសល្អ ធំទូលាយ អមដោយរុក្ខជាតិ និងដើមឈើតូចធំដ៏ស្រស់បំព្រងនៅទីធ្លាខាងមុខហាង ព្រមជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ភេសជ្ជៈជាច្រើនប្រភេទ។

 

មិនតែប៉ុណ្ណោះនៅទីនោះក៏មានលក់នូវអាហារ និងនំដែលមានអនាម័យផងដែរ។ បងប្អូនអាចមកទទួលទានភេសជ្ជៈ និងនំឆ្ងាញ់ៗ អង្គុយធ្វើកិច្ចការសាលា ពិភាក្សាការងារ រឺការជួបជុំណាមួយយ៉ាងសប្បាយរីករាយជាមួយនឹងកន្លែងអង្គុយប្រកបដោយផាសុកភាព។

តម្លៃ2ដុល្លារ